About Siden Y

Posts by Siden Y:

ថ្ងៃសិល និង ធម៌ទេសនា

Vous trouverez d’autres vidéos de :
ថ្ងៃសិល និង ធម៌ទេសនា នៅត្តពោធិវង្ស
( ចុចត្រង់នេះដើម្បីបើកមើល )


 


ទង្វើបរិសុទ្ធ ជៀសផុតបាបកម្ម – ដោយ ភិក្ខុធម្មានន្ទ (05/04/2013)

«បាណម្ហិ ចេ វណោ នាស្ស ហេរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ។»

“បើបាតដៃមិនមានដំបៅទេ បុគ្គលអាចនាំថ្នាំពិសទៅដោយបាតដៃបាន ថ្នាំពិសមិនជ្រួតជ្រាបបាតដៃមិនមានដំបៅយ៉ាងណា, បាបរមែងមិនមានដល់អ្នកមិនធ្វើបាបយ៉ាងនោះដែរ។”

បាប គឺអំពើអាក្រក់ដោយត្រៃទ្វារមានបាណាតិបាតជាដើម រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើបាប ដូចថ្នាំពិសរមែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅដូច្នោះ គឺបុគ្គលមានបាតដៃឥតដំបៅជាដៃបរិសុទ្ធស្អាត អាចហ៊ានចាប់កាន់នាំនូវថ្នាំពិសដោយឥតញញើត។ ព្រោះអ្វី? ព្រោះថ្នាំពិសមិនអាចជ្រាបចូលទៅកាន់ដៃដែលឥតដំបៅនោះបាន មានឧបមាយ៉ាងណា, ធម្មតា បាបមិនដែលមានដល់បុគ្គលដែលមិនធ្វើបាប សូម្បីនាំបហរណវត្ថុទាំងឡាយមានធ្នូជាដើមមកឲ្យគេក៏ដោយចុះ។ ព្រោះអ្វី? ព្រោះតែបុគ្គលនោះ ឥតមានអកុសលចេតនា គឺមិនមានចិត្តចង់ធ្វើបាបផងឡើយ ក៏មានឧបមេយ្យដូច្នោះដែរ។ (ដកស្រង់ពី ខុទ្ធកនិកាយ ធម្មបទ និងធ្វើអត្ថាធិប្បាយដោយ មហា សោម សុវណ្ណ ព.ស ២៥១២ គ.ស ១៩៦៨)



 

ពោធិព្រឹក្ស – លេខ ៦៦ ខែ មេសា គ.ស. ២០២០

Bulletin N°66 avril 2020 ( ចុចត្រង់នេះដើម្បីបើកមើល )


២៦ និង ៣០ មិនា ២០២០ បង្សុកូលជូនលោកបណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី

ព្រះសង្ឃ និងពុទ្ធបរិស័ទនៅ វត្តពោធិវង្ស សូមសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកស្រីឌុក សេដ្ឋា ដោយបានដំណឹងថា លោក បណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ជាស្វាមី បានទទួលមរណភាព នៅថ្ងៃពុធ ២៥ មិនា២០២០ វេលាម៉ោង១៣:៣០ ដោយរោគាពាធ ។

ថ្ងៃព្រហស្បតិ៍ ២៦ មិនា ២០២០ និង ថ្ងៃច័ន្ទ ៣០ មិនា ២០២០ ព្រះអង្គគ្រូ ងិន ភេន ព្រមទាំងព្រះសង្ឃគង្គនៅ វត្តពោធិវង្ស និមន្ត បង្សុកូលជូនលោកបណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ។

សូមព្រះសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា ជ្រាបជាដំណឹង ។

២៦ មិនា ២០២០ ពិធីបុណ្យបង្សកូលជូនវិញ្ញាណក្ខន្ធ លោក បណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី

២៦ មិនា ២០២០ ពិធីបុណ្យបង្សកូលជូនវិញ្ញាណក្ខន្ធ លោក បណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី

 

ព្រះសង្ឃ និងពុទ្ធបរិស័ទនៅ វត្តពោធិវង្ស សូមសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកស្រីឌុក សេដ្ឋា ដោយបានដំណឹងថា លោក បណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ជាស្វាមី បានទទួលមរណភាព នៅថ្ងៃពុធ ២៥ មិនា២០២០ វេលាម៉ោង១៣:៣០ ដោយរោគាពាធ ។
ថ្ងៃនេះ ត្រូវនឺង ថ្ងៃព្រហស្បតិ៍ ២៦ មិនា ២០២០
ព្រះអង្គគ្រូ ងិន ភេន ព្រមទាំងព្រះសង្ឃគង្គនៅ វត្តពោធិវង្ស និមន្ត បង្សុកូលជូនលោកបណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ។



 

បុណ្យមាឃបូជា ២០២០

បុណ្យមាឃបូជា ២០២០

 



បុណ្យមាឃបូជា ២០២០