២៦ និង ៣០ មិនា ២០២០ បង្សុកូលជូនលោកបណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី

ព្រះសង្ឃ និងពុទ្ធបរិស័ទនៅ វត្តពោធិវង្ស សូមសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកស្រីឌុក សេដ្ឋា ដោយបានដំណឹងថា លោក បណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ជាស្វាមី បានទទួលមរណភាព នៅថ្ងៃពុធ ២៥ មិនា២០២០ វេលាម៉ោង១៣:៣០ ដោយរោគាពាធ ។

ថ្ងៃព្រហស្បតិ៍ ២៦ មិនា ២០២០ និង ថ្ងៃច័ន្ទ ៣០ មិនា ២០២០ ព្រះអង្គគ្រូ ងិន ភេន ព្រមទាំងព្រះសង្ឃគង្គនៅ វត្តពោធិវង្ស និមន្ត បង្សុកូលជូនលោកបណ្ឌិតសាស្ត្រាចារ្យ ឌុក រ៉ាសុី ។

សូមព្រះសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា ជ្រាបជាដំណឹង ។