ថ្ងៃសិល និង ធម៌ទេសនា

Vous trouverez d’autres vidéos de :
ថ្ងៃសិល និង ធម៌ទេសនា នៅត្តពោធិវង្ស
( ចុចត្រង់នេះដើម្បីបើកមើល )


 


ទង្វើបរិសុទ្ធ ជៀសផុតបាបកម្ម – ដោយ ភិក្ខុធម្មានន្ទ (05/04/2013)

«បាណម្ហិ ចេ វណោ នាស្ស ហេរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ។»

“បើបាតដៃមិនមានដំបៅទេ បុគ្គលអាចនាំថ្នាំពិសទៅដោយបាតដៃបាន ថ្នាំពិសមិនជ្រួតជ្រាបបាតដៃមិនមានដំបៅយ៉ាងណា, បាបរមែងមិនមានដល់អ្នកមិនធ្វើបាបយ៉ាងនោះដែរ។”

បាប គឺអំពើអាក្រក់ដោយត្រៃទ្វារមានបាណាតិបាតជាដើម រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើបាប ដូចថ្នាំពិសរមែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅដូច្នោះ គឺបុគ្គលមានបាតដៃឥតដំបៅជាដៃបរិសុទ្ធស្អាត អាចហ៊ានចាប់កាន់នាំនូវថ្នាំពិសដោយឥតញញើត។ ព្រោះអ្វី? ព្រោះថ្នាំពិសមិនអាចជ្រាបចូលទៅកាន់ដៃដែលឥតដំបៅនោះបាន មានឧបមាយ៉ាងណា, ធម្មតា បាបមិនដែលមានដល់បុគ្គលដែលមិនធ្វើបាប សូម្បីនាំបហរណវត្ថុទាំងឡាយមានធ្នូជាដើមមកឲ្យគេក៏ដោយចុះ។ ព្រោះអ្វី? ព្រោះតែបុគ្គលនោះ ឥតមានអកុសលចេតនា គឺមិនមានចិត្តចង់ធ្វើបាបផងឡើយ ក៏មានឧបមេយ្យដូច្នោះដែរ។ (ដកស្រង់ពី ខុទ្ធកនិកាយ ធម្មបទ និងធ្វើអត្ថាធិប្បាយដោយ មហា សោម សុវណ្ណ ព.ស ២៥១២ គ.ស ១៩៦៨)