ថ្វាយបង្គំព្រះរតនត្រ័យ

បទសរភញ្ញ

១.       ​សូមថ្វាយបង្គំ   ព្រះសម្ពុទ្ធ ប្រសើរបំផុត   ​ក្នុងលោកា​
  ជាគ្រូនៃមនុស្ស   ​និងទេវតា ទ្រង់ត្រាស់ទេសនា   ​ប្រដៅសត្វ។
  ចង្អុលឲ្យដើរ   ​ផ្លូវកណ្តាល មាគ៌ាត្រកាល   ​អាចកំចាត់​
  ទុក្ខភ័យចង្រៃ   ​អោយខ្ចាយបាត់   អាចកាត់សង្សា   ​រទុក្ខបាន ។​
២. សាសនាព្រះអង្គ   ​នៅសព្វថ្ងៃ សត្វមាននិស្ស័យ   ​ពីបុរាណ
  ប្រឹងរៀនប្រឹង​​ស្តាប់   ចេះចាំបាន       កាន់តាមលំអាន   ​បានក្តីសុខ។
  ឥតមានសុខណា   ​ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ   ​ឃ្លាតចាកទុក្ខ​
  តាំងពីលោកនេះ   ​តទៅមុខ ក្តីសុខនឹងមាន   ​ព្រោះធម៌ស្ងប់។​
៣. ខ្ញុំសូមបង្គំ   ​ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ   ​ទាំងសព្វគ្រប់
  រួមជាត្រៃរ័ត្ន   ​គួរគោរព ជាម្លប់ត្រជាក់   ​នៃលោកា​​​
  រះរូបព្រះធាតុ   ​នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ   ​ព្រះសាស្តា​
  សូមគុណត្រៃរត័្ន   ​ជួយខេមរា ឲ្យបានសុខា   ​តរៀងទៅ ៕


ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ
ជោតញ្ញាណោ ជួន ណាត