ធម្មបទ​

ថ្ងៃសិល និង ធម៌ទេសនា

Vous trouverez d’autres vidéos de :
ថ្ងៃសិល និង ធម៌ទេសនា នៅត្តពោធិវង្ស
( ចុចត្រង់នេះដើម្បីបើកមើល )


 


ទង្វើបរិសុទ្ធ ជៀសផុតបាបកម្ម – ដោយ ភិក្ខុធម្មានន្ទ (05/04/2013)

«បាណម្ហិ ចេ វណោ នាស្ស ហេរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ។»

“បើបាតដៃមិនមានដំបៅទេ បុគ្គលអាចនាំថ្នាំពិសទៅដោយបាតដៃបាន ថ្នាំពិសមិនជ្រួតជ្រាបបាតដៃមិនមានដំបៅយ៉ាងណា, បាបរមែងមិនមានដល់អ្នកមិនធ្វើបាបយ៉ាងនោះដែរ។”

បាប គឺអំពើអាក្រក់ដោយត្រៃទ្វារមានបាណាតិបាតជាដើម រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើបាប ដូចថ្នាំពិសរមែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅដូច្នោះ គឺបុគ្គលមានបាតដៃឥតដំបៅជាដៃបរិសុទ្ធស្អាត អាចហ៊ានចាប់កាន់នាំនូវថ្នាំពិសដោយឥតញញើត។ ព្រោះអ្វី? ព្រោះថ្នាំពិសមិនអាចជ្រាបចូលទៅកាន់ដៃដែលឥតដំបៅនោះបាន មានឧបមាយ៉ាងណា, ធម្មតា បាបមិនដែលមានដល់បុគ្គលដែលមិនធ្វើបាប សូម្បីនាំបហរណវត្ថុទាំងឡាយមានធ្នូជាដើមមកឲ្យគេក៏ដោយចុះ។ ព្រោះអ្វី? ព្រោះតែបុគ្គលនោះ ឥតមានអកុសលចេតនា គឺមិនមានចិត្តចង់ធ្វើបាបផងឡើយ ក៏មានឧបមេយ្យដូច្នោះដែរ។ (ដកស្រង់ពី ខុទ្ធកនិកាយ ធម្មបទ និងធ្វើអត្ថាធិប្បាយដោយ មហា សោម សុវណ្ណ ព.ស ២៥១២ គ.ស ១៩៦៨)



 

ថ្ងៃ​ សីល​ ២៦ វិច្ឆិកា ២០១៩



ថ្ងៃសីល​ ១០-៦-២០១៩ ព្រមគ្នានឹងថ្ងៃដែលក្រុមគ្រួសាររបស់លោកយាយ ផ្លេក ភិរុណ អតីតសមាជិកសភាកម្ពុជា និងជាអតីតប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំធ្វើពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធលោកដែលបានអនិច្ចកម្មកនៅ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ។ ភ្ជាប់នឹងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនេះ ព្រះអង្គគ្រូ ងិនភេន បានទេសនា រៀបរាប់ពីរសកម្មភាពរបស់លោកយាយខ្លះៗ ពេលលោក នៅមានជីវិត ។



 

ព្រះធម៌ទេសនាគ្រែ​៣



ព្រះធម៌ទេសនាគ្រែ២ ទក្ខិណានុប្បទាន