ព័ត៌មាន - Information

សេចក្តីជូនដំណឹង – បុណ្យទក្ខិណានុប្បទាន ឩទ្ទិសកុសល ជូន បណ្ឌិត កែមឡី ក្នុងថ្ងៃសិល ទី៩ ខែកក្កដា ២០១៩

A l’occasion de la journée sainte, le mardi 9 juillet prochain, et pour commémorer la 3ème année de la perte de notre très cher et respectable Analyste Politique (Mr Kem Ley), la pagode Bodhivansa organise une cérémonie de Bainskol en son honneur.

Vous êtes conviés à la pagode de Champs sur Marne,101 boulevard de la République (77420) France, dont vous trouverez ci-dessous le programme en détail.

ថ្ងៃសីល​ ១០-៦-២០១៩ ព្រមគ្នានឹងថ្ងៃដែលក្រុមគ្រួសាររបស់លោកយាយ ផ្លេក ភិរុណ អតីតសមាជិកសភាកម្ពុជា និងជាអតីតប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំធ្វើពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធលោកដែលបានអនិច្ចកម្មកនៅ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ។ ភ្ជាប់នឹងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនេះ ព្រះអង្គគ្រូ ងិនភេន បានទេសនា រៀបរាប់ពីរសកម្មភាពរបស់លោកយាយខ្លះៗ ពេលលោក នៅមានជីវិត ។



 

INAUGURATION DU MONUMENT « LE BAYON »

ព្រហ្មមុខ៤ លេចមុខនៅ ក្នុងក្រុងមួយរបស់ប្រទេសបារាំង។ នៅព្រឹកថ្ងៃពុធ កន្លងទៅ រូបបដិមាព្រហ្មមុខ៤ ធ្វើពីថ្មភក់ ត្រូវគេលើកដំឡើងដាក់ នៅចំកណ្តាលរង្វង់មូលមួយ ក្នុងទីក្រុងប៊ូស៊ី សាំងហ្សក ដែលស្ថិតនៅ ចម្ងាយ ២៥គីឡូម៉ែត្រពីទីក្រុងប៉ារីស។ គឺសមាគមប្រជាជនខ្មែរនៅប៊ូស៊ី AKB ដែលជាអ្នកផ្តួចផ្តើមគំនិតឱ្យមានការតាំងរូបព្រហ្មមុខ ៤ នៅទីកន្លែងសាធារណៈបារាំង។ ចំណែកពិធីបុណ្យសម្ពោធជាផ្លូវការ ដែលមានការចូលរួមពីព្រះសង្ឃខ្មែរ ហើយនិងចៅហ្វាយក្រុងបារាំង ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ឧសភា  ឆ្នំា២០១៩។
Inauguration du monument « le Bayon » érigé au Rond-point « Phnom-Penh »  situé à l’avenue du Clos St-Georges dans la ville de Bussy St-Georges (France) le 04 MAI 2019 de 8 h 45 min à 12 h 00 organisée par l’Association Khmère de Bussy Saint Georges.

បុណ្យចូលឆ្នាំខ្មែរ ២០១៩

programme en Khmer ( ចុចត្រង់នេះដើម្បីបើកមើល )

programme en Français ( ចុចត្រង់នេះដើម្បីបើកមើល )