INAUGURATION DU MONUMENT « LE BAYON »

ព្រហ្មមុខ៤ លេចមុខនៅ ក្នុងក្រុងមួយរបស់ប្រទេសបារាំង។ នៅព្រឹកថ្ងៃពុធ កន្លងទៅ រូបបដិមាព្រហ្មមុខ៤ ធ្វើពីថ្មភក់ ត្រូវគេលើកដំឡើងដាក់ នៅចំកណ្តាលរង្វង់មូលមួយ ក្នុងទីក្រុងប៊ូស៊ី សាំងហ្សក ដែលស្ថិតនៅ ចម្ងាយ ២៥គីឡូម៉ែត្រពីទីក្រុងប៉ារីស។ គឺសមាគមប្រជាជនខ្មែរនៅប៊ូស៊ី AKB ដែលជាអ្នកផ្តួចផ្តើមគំនិតឱ្យមានការតាំងរូបព្រហ្មមុខ ៤ នៅទីកន្លែងសាធារណៈបារាំង។ ចំណែកពិធីបុណ្យសម្ពោធជាផ្លូវការ ដែលមានការចូលរួមពីព្រះសង្ឃខ្មែរ ហើយនិងចៅហ្វាយក្រុងបារាំង ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ឧសភា  ឆ្នំា២០១៩។
Inauguration du monument « le Bayon » érigé au Rond-point « Phnom-Penh »  situé à l’avenue du Clos St-Georges dans la ville de Bussy St-Georges (France) le 04 MAI 2019 de 8 h 45 min à 12 h 00 organisée par l’Association Khmère de Bussy Saint Georges.